Man Utd បញ្ជូនអ្នកសង្កេតការណ៍ទៅមើលក្រុម Rennes

0

កាសែត The Sun បានរាយការណ៍ថា Manchester United បានបញ្ជូនអ្នកសង្កេតការណ៍ទៅមើលកីឡាករពីរនាក់របស់ក្រុម Rennes គឺ Jeremy Jacquet និង Mohamed Meite ។

មន្ត្រីរបស់ក្លឹបបិសាចក្រហមបានសារភាពថា បានតាមដានអ្នកទាំងពីរបន្ទាប់ពីត្រូវបានគេប្រទះឃើញនៅឯការទទួលជ័យជម្នះ 1-0 ក្នុងក្របខណ្ឌ Ligue 1 របស់ Rennes លើក្រុម Paris FC កាលពីថ្ងៃទី 7 ខែវិច្ឆិកា។

Jacquet វ័យ 20 ឆ្នាំត្រូវបានគេចាត់ទុកថាជាខ្សែការពារវ័យក្មេងដ៏ល្អបំផុតម្នាក់នៅប្រទេសបារាំង ខណៈដែលខ្សែប្រយុទ្ធឆ្នើម Meite បានបង្កើតខ្លួនជាកីឡាករលេចធ្លោរសម្រាប់ Rennes នៅអាយុ 18 ឆ្នាំ៕