ក្លឹប AC Milan បានកំណត់អត្តសញ្ញាណខ្សែការពារកណ្តាលរបស់ Udinese គឺកីឡាករ Thomas Kristensen ជាគោលដៅជំនួស ក្នុងករណីដែលពួកគេបរាជ័យក្នុងការចុះហត្ថលេខាឡើងវិញ Thiago Silva ពី Fluminense នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport ។
Thiago Silva វ័យ 41 ឆ្នាំគឺស្ថិតក្នុងបញ្ជីចង់បានរបស់ Milan ខណៈដែលពួកគេមានបំណងនាំយកខ្សែការពារថ្មីនៅក្នុងខែមករា ប៉ុន្តែក្លឹប AC Milan ក៏មានការចាប់អារម្មណ៍ផងទៅលើខ្សែការពារ Kristensen ដែលអាចអាចរកបានក្នុងតម្លៃប្រហែល 20 លានអឺរ៉ូ៕







