ខ្សែបម្រើ Marc Bernal ត្រូវបានគេរាយការណ៍ថាកំពុងថ្លឹងថ្លែងថា តើត្រូវស្វែងរកការចាកចេញពី Barcelona ក្នុងខែមករាដែរឬទេ ខណៈដែលគាត់ចង់បានពេលវេលាលេងបន្ថែមទៀតនៅរដូវកាលនេះ។
យោងតាមការចេញផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថាកីឡាករ Bernal ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើជម្រើសទាំងអស់របស់គាត់មុនពេលបើកទីផ្សារដោះដូរកីឡាករខែមករា។
របាយការណ៍បានអះអាងថា លោក Hansi Flick មិនមានគម្រោងអនុញ្ញាតឱ្យ Bernal ចាកចេញ កីឡាករវ័យក្មេងរូបនេះត្រូវបានគេជឿថា កំពុងពិចារណាលើការផ្លាស់ប្តូរក្នុងលក្ខខ័ណ្ឌខ្ចីជើង ដើម្បីស្វែងរកនាទីលេងបន្ថែមទៀត៕







