ក្លឹបនៅអ៊ីតាលី បានជួបជាមួយភ្នាក់ងាររបស់ Lewandowski

0

យោងតាមការចេញផ្សាយរបស់ Sportitalia បានឲ្យដឹងថាមន្ត្រីរបស់ AC Milan បានជួបជាមួយភ្នាក់ងាររបស់ Robert Lewandowski លោក Pini Zahavi ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលមួយ ខណៈដែលក្លឹបយក្សនៅ Serie A កំពុងស្វែងរកខ្សែប្រយុទ្ធថ្មី។

ពួកគេបានចុះហត្ថលេខាលើ Gimenez កាលពីខែកុម្ភៈក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំកន្លះ ប៉ុន្តែខ្សែប្រយុទ្ធម៉ិកស៊ិករូបនេះមិនបានក្លាយជាកីឡាករលេចធ្លោរនៅ San Siro ។

Gimenez បានស៊ូទ្រាំនឹងរបួសកជើង ដែលបានរារាំងការបង្ហាញទម្រង់លេងរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី ហើយក្នុងរដូវកាលបច្ចុប្បន្ន កីឡាករវ័យ 24 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន 11 ដែលគាត់បានស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីចំនួនពីរដងសម្រាប់ក្រុម AC Milan៕