លោក Ten Hag អាចនឹងវិលទៅរកទ្រនំចាស់

0

ក្លឹប Ajax កំពុងពិចារណាការជួបជុំគ្នាវិញជាមួយលោក Erik ten Hag ដោយនាយកក្លឹបលោក Alex Kroes មានការពិភាក្សាថ្មីៗដើម្បីនាំយកអតីតគ្រូបង្វឹករបស់ពួកគេត្រឡប់មកវិញចំពេលបញ្ចប់ការងាររបស់លោក John Heitinga ។

ការតស៊ូរបស់ក្លឹបយក្សហូឡង់ក្រោមការដឹកនាំរបស់អតីតជំនួយការ Liverpool បានជំរុញឱ្យមានការអំពាវនាវពីអ្នកគាំទ្រ និងអ្នកខាងក្នុងក្លឹបស្នើរឲ្យមានការផ្លាស់ប្តូរ ខណៈដែលក្លឹបស្វែងរកស្ថិរភាពបន្ទាប់ពីការបរាជ័យក្នុងពានអឺរ៉ុប។

យោងតាមរបាយការណ៍ បានឲ្យដឹងថានាយកក្លឹប Ajax នឹងធ្វើការពិភាក្សាបន្តជាមួយលោក Ten Hag ដោយសង្ឃឹមថានឹងបញ្ចុះបញ្ចូលគាត់ឱ្យកាន់តំណែងមុនពេលសម្រាករដូវរងា។ សម្រាប់លោក Kroes ការសម្រេចចិត្តគឺច្បាស់លាស់។ បើគ្មានការយល់ព្រមពីលោក Ten Hag ទេ មុខតំណែងរបស់គាត់អាចនឹងប្រឈមគ្រោះថ្នាក់៕