តារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Mo Salah ប្រថុយនឹងធ្វើរឿងឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសអេហ្ស៊ីបដែលជាស្រុកកំណើតរបស់គាត់ ខណៈដែលគាត់រៀបចំសម្រាប់កិច្ចពិភាក្សាជាមួយគ្រូបង្វឹកជម្រើសជាតិលោក Hossam Hassan ដើម្បីពិភាក្សាពីការខកខានការប្រកួតកម្តៅសាច់ដុំដ៏សំខាន់មួយនៅមុនការប្រកួត Africa Cup of Nations ។
ក្រុមជម្រើសជាតិអេហ្ស៊ីប មានការប្រកួតមិត្តភាពជាមួយនីហ្សេរីយ៉ាដែលបានគ្រោងទុកនៅដើមខែធ្នូ ប៉ុន្តែវាកើតឡើងក្នុងសប្តាហ៍តែមួយជាមួយនឹងការប្រកួតសំខាន់ៗសម្រាប់ក្រុមហង្សក្រហម ហើយ Salah អាចនឹងអវត្តមានសម្រាប់ប្រទេសរបស់គាត់៕







