យោងតាម L’Équipe បានឲ្យដឹងថាក្លឹប Barcelona និង Arsenal កំពុងរៀបចំខ្លួនដើម្បីចុះហត្ថលេខាលើកីឡាករ Lacine Megnan-Pave ជាខ្សែប្រយុទ្ធអាយុ 15 ឆ្នាំដែលកំពុងធ្វើលេចធ្លោរនៅក្នុងក្រុម U19 របស់ Montpellier ។
កីឡាករវ័យជំទង់ដែលមានចំណាត់ថ្នាក់ខ្ពស់រូបនេះបានស៊ុតបញ្ចូលទីចំនួន 2 គ្រាប់រួចហើយក្នុងការបង្ហាញខ្លួន 5 ដង ដោយទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅអឺរ៉ុប។
ក្លឹបទាំងពីរមានបំណងចង់ធានាគាត់ឱ្យបានឆាប់ ប៉ុន្តែសាលា La Masia របស់ក្លឹប Barcelona បច្ចុប្បន្នត្រូវបានគេមើលឃើញថាជាអ្នកនាំមុខគេក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះ ដោយ Arsenal បានប្តេជ្ញាចិត្តបន្តក្នុងការប្រជែងគ្នា៕







