កីឡាករ Kylian Mbappe ដែលត្រូវការត្រឹមតែ ៦ គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេគ្រប់ពេលរបស់ប្រទេសរបស់ខ្លួន ជឿជាក់ថារូបគេ «អាចស៊ុតបញ្ចូលទីទល់នឹងក្រុមណាក៏បាន» ហើយការប្រកួតជម្រុះ World Cup បន្ទាប់របស់ក្រុមបារាំង នឹងត្រូវជួយជាមួយក្រុមអាស៊ែបៃហ្សង់នៅថ្ងៃសុក្រ។
ទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់កីឡាករបារាំងរូបនេះ នៅក្នុងការប្រកួតនៅតែមិនច្បាស់លាស់ ដោយសារតែគេបានរងរបួសកជើង (ថ្លោះបន្តិចបន្តួច) នៅក្នុងការប្រកួតដែលក្រុម Real Madrid ឈ្នះក្រុម Villarreal ៣-១ ក្នុងក្របខ័ណ្ឌ La Liga កាលពីចុងសប្តាហ៍មុន៕







