ក្រុម Manchester City អាចនឹងដឹងលទ្ធផលនៃការជំនុំជម្រះលើ ១១៥ ចំណុច នៃការចោទប្រកាន់ពីបទរំលោភលើច្បាប់ហិរញ្ញវត្ថុរបស់ក្របខ័ណ្ឌ Premier League នៅក្នុងខែនេះ។
របាយការណ៍ថ្មីមួយបានអះអាងថា មន្ត្រីជាន់ខ្ពស់នៅទូទាំងក្របខ័ណ្ឌ Premier League ឥឡូវនេះ «កំពុងត្រៀមខ្លួន» ក្នុងចំណោមពាក្យចចាមអារ៉ាមដែលកំពុងកើនឡើងអំពីការសម្រេចចិត្តដែលជិតមកដល់ ដោយសារតែការជំនុំជម្រះលើការចោទប្រកាន់ទាំងនោះបានធ្វើឡើងនៅចន្លោះខែ កញ្ញា និង ធ្នូ ឆ្នាំ ២០២៤៕







