កីឡាករ Christian Eriksen សប្បាយចិត្តជាមួយ Hojlund

0

អតីតខ្សែបម្រើក្រុម Manchester United កីឡាករ Christian Eriksen បានអះអាងថារូបគេ «សប្បាយចិត្តមិនគួរឱ្យជឿ» សម្រាប់មិត្តរួមក្រុមជម្រើសជាតិដាណឺម៉ាកគឺ Rasmus Hojlund បន្ទាប់ពីការចាប់ផ្តើមដ៏ «អស្ចារ្យ» របស់គេនៅក្រុម Napoli។

បន្ទាប់ពីជួបពេលវេលាដ៏ខកចិត្តនៅកីឡដ្ឋាន Old Trafford ដែលឱកាសមានតិចតួច និងទំនុកចិត្តត្រូវបានកាត់បន្ថយ Hojlund បានបង្ហាញទម្រង់លេងដ៏ល្អនៅក្រុម Napoli។

ការរកបាន ៤ គ្រាប់ក្នុងការប្រកួត ៦ លើក រួមទាំងគ្រាប់បាល់ជ័យជម្នះដ៏សំខាន់ទល់នឹងក្រុម Sporting និង Genoa បានធ្វើឱ្យកីឡាករវ័យ ២២ ឆ្នាំរូបនេះក្លាយជាប្រធានបទដ៏កក្រើកនៅទីក្រុង Naples៕