ភាពតានតឹងរវាង PSG និងសហព័ន្ធបាល់ទាត់បារាំង កើនឡើងកាន់តែខ្លាំង

0

មុនការប្រកួតជម្រុះ World Cup នាពេលខាងមុខ ភាពតានតឹងកំពុងតែកើនឡើងរវាងក្លិប Paris Saint-Germain (PSG) និងសហព័ន្ធបាល់ទាត់បារាំង (FFF) បន្ទាប់ពីកីឡាករ Bradley Barcola បានរងរបួស។

សហព័ន្ធបានទទូចនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា Barcola បានរងរបួសនៅក្នុងការប្រកួត Champions League ថ្មីៗនេះ ដែលបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ក្រុមមាន់គកបារាំង។

ជម្លោះដែលបានផ្ទុះឡើងកាលពីខែកញ្ញា បន្ទាប់ពីកីឡាករ Ousmane Dembele និង Desire Doue បានរងរបួស ហាក់ដូចជាបានកើនឡើងកាន់តែខ្លាំង៕