ខ្សែការពារស្លាបរបស់ក្លិប Inter កីឡាករ Denzel Dumfries បាននិយាយថា រូបគេបើកចំហរចំពោះការផ្លាស់ទៅកាន់លីគកំពូលអង់គ្លេស Premier League ដោយក្លិប Manchester City ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារស្លាបស្ដាំរូបនេះ។
កីឡាករសញ្ជាតិហូឡង់រូបនេះបាននិយាយថា៖ «ខ្ញុំសប្បាយចិត្តនៅក្លិប Inter ប៉ុន្តែខ្ញុំចង់ទៅលេងនៅលីគ Premier League។ ខ្ញុំអាចមើលឃើញខ្លួនឯងលេងនៅអង់គ្លេស»។
«Premier League ជាលីគដ៏អស្ចារ្យ ហើយខ្ញុំគិតថាខ្ញុំអាចបង្ហាញទម្រង់លេងល្អបំផុតរបស់ខ្ញុំនៅទីនោះបានផងដែរ។ ប្រសិនបើមានឱកាសអាជីពកើតឡើង ខ្ញុំនឹងចាប់អារម្មណ៍»៕







