ពាក្យចចាមអារ៉ាមដែលថាក្លិប Barca នឹងបញ្ចប់កិច្ចសន្យាខ្ចីជើងរបស់ Rashford ហើយបញ្ជូនគាត់ត្រឡប់ទៅក្លិប Man Utd វិញ ត្រូវបានគេចាត់ទុកថាជា «រឿងមិនពិតទាំងស្រុង»។
លោក Fabrizio Romano បាននិយាយលើ YouTube ថា៖ «ខ្ញុំពិតជាមិនដឹងថារឿងនេះចេញមកពីណាទេ និយាយដោយស្មោះត្រង់ ខ្ញុំគិតថាវាជារឿងគួរឱ្យខ្មាសអៀនណាស់ដែលឃើញពាក្យចចាមអារ៉ាមបែបនេះ។ វាមិនពិតទាល់តែសោះ។ ក្លិប Barca ពិតជាសប្បាយចិត្តជាមួយ Rashford និងកិច្ចព្រមព្រៀងដែលពួកគេបានធ្វើ។ វាគឺជាកិច្ចព្រមព្រៀងខ្ចីជើងដែលមានជម្រើសទិញផ្ដាច់ ដូច្នេះសម្រាប់ Barca វាមិនមែនជាបញ្ហាផ្នែកហិរញ្ញវត្ថុនោះទេ។ ពួកគេពិតជាសប្បាយចិត្តជាមួយនឹងអាកប្បកិរិយារបស់ Rashford ។ ជាក់ស្ដែង ពួកគេកំពុងរង់ចាំ Marcus សម្របខ្លួន ទៅនឹងទម្រង់បាល់ទាត់ថ្មី លីគថ្មី ទីក្រុងថ្មី និងមិត្តរួមក្រុមថ្មី ។ ដូច្នេះសម្រាប់ Rashford វាជាឱកាសដ៏ធំមួយ គាត់ដឹងរឿងនេះហើយ។ ប៉ុន្តែពួកគេមានភាពចុះសម្រុងគ្នាយ៉ាងពេញលេញ។ ពួកគេកំពុងចាប់ផ្តើមជំពូកថ្មីនេះដោយភាពសុទិដ្ឋិនិយម និងទំនុកចិត្ត។ ដូច្នេះនៅពេលនេះ របាយការណ៍ដែលថាក្លិប Barca នឹងបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើងមុនកាលកំណត់សម្រាប់ Rashford គឺជាការមិនពិតទាំងស្រុង។ វាមិនមានអ្វីពិតទាល់តែសោះ»៕







