ក្លឹបធំចំនួនបី បង្ហាញចំណាប់អារម្មណ៍លើខ្សែការពារកណ្តាលរបស់ Brighton

0

យោងតាមការចុះផ្សាយរបស់ TEAMtalk បានឱ្យដឹងថា ក្លឹប Liverpool, Tottenham Hotspur និង Newcastle United កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើខ្សែការពារកណ្តាលរបស់ក្លឹប Brighton & Hove Albion កីឡាករ Jan Paul van Hecke។

Van Hecke បានបង្ហាញខ្លួនក្នុងលីគ Premier League ចំនួន ៣៤ ប្រកួតកាលពីរដូវកាលមុន ហើយបានបង្កើតខ្លួនជាកីឡាករជម្រើសដំបូងជាប្រចាំ។

ទោះជាយ៉ាងណាក៏ដោយ គេជឿថា កីឡាករសញ្ជាតិហូឡង់រូបនេះអាចនឹងស្វែងរកការផ្ទេរចេញនៅទីបំផុត ដោយសារការទាក់ទាញពីការប្រកួតក្របខ័ណ្ឌ Champions League អាចជះឥទ្ធិពលដល់ជំហានបន្ទាប់របស់គាត់៕