អ្នកចាំទី Andre Onana បានខិតទៅជិតទ្វារចាកចេញពី Manchester United បន្ទាប់ពីមានការពិភាក្សាជាវិជ្ជមានលើការផ្ទេរតម្លៃ ២០លានអឺរ៉ូសម្រាប់អ្នកចាំទី Senne Lammens របស់ក្លឹប Antwerp ។
ប្រធានក្លឹបបិសាចក្រហមបានពិភាក្សាជាមួយ Royal Antwerp សម្រាប់ Lammens ដែលអាចរកបានក្នុងតម្លៃ ១៧លានផោន។ អ្នកចាំទីវ័យ 23 ឆ្នាំរូបនេះទើបតែបានឈានជើងចូលក្រុមជម្រើសជាតិបែលហ្សិក និងលេងឱ្យក្លឹប Club Brugge មុនពេលចូលរួមជាមួយក្លឹប Antwerp ។
នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាអ្នកចាំទី Onana ទំនងជាមិនចាកចេញនៅក្នុងទីផ្សាដោះដូរនេះទេ ប៉ុន្តែនឹងត្រូវបានរំពឹងថានឹងប្រជែងយកកន្លែងអ្នកចាំទីដៃដំបូង៕







