Home ព័ត៌មានកីឡា លោក Nuno Espirito Santo ប៉ះទង្គិចជាមួយម្ចាស់ក្លឹបលោក Marinakis

លោក Nuno Espirito Santo ប៉ះទង្គិចជាមួយម្ចាស់ក្លឹបលោក Marinakis

0

ក្លឹប Nottingham Forest កំពុងពិចារណាលើការផ្លាស់ប្តូរតំណែងគ្រូបង្វឹក ដោយសម្លឹងឃើញលោក Ange Postecoglou ជាអ្នកមកជំនួសកន្លែងរបស់លោក Nuno Espirito Santo ។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងក្លឹប Forest ចាប់អារម្មណ៍ក្នុងការតែងតាំង Postecoglou ដើម្បីជំនួស Espirito Santo ក្រោយមានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រជាមួយលោក Marinakis ម្ចាស់ក្លឹប ហើយបានបញ្ជាក់ថាទំនាក់ទំនងរបស់គាត់ជាមួយក្លឹបមានភាព «ផ្លាស់ប្តូរ»។

លោក Marinakis ថែមទាំងបានប្រឈមមុខនឹងអ្នកចាត់ការ Forest របស់គាត់នៅលើទីលានកាលពីរដូវកាលមុន ប៉ុន្តែជាមួយនឹង Postecoglou មានបំណងចង់ត្រលប់ទៅ Premier League វិញ បានក្លាយជាក្លឹបគោលដៅដំបូងគេ៕

Previous articleក្លឹប Man Utd បញ្ជាក់ពីព័ត៌មានជុំវិញកីឡាករ Stiller
Next articleក្លឹបក្នុងក្របខ័ណ្ឌ Champions League បង្ហាញចំណាប់អារម្មណ៍លើកីឡាករ Ceballos