Home ព័ត៌មានកីឡា ក្លឹប Liverpool លក់កីឡាករម្នាក់ឲ្យទៅក្រុម Lyon

ក្លឹប Liverpool លក់កីឡាករម្នាក់ឲ្យទៅក្រុម Lyon

0

ក្លឹប Liverpool បាន​បញ្ជាក់​ពី​ការ​លក់​កីឡាករ Tyler Morton ទៅ​ឲ្យ​ក្រុម Lyon របស់​បារាំង​ក្នុង​តម្លៃ​ ១៥លានផោន។

កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំរូបនេះបាននៅជាមួយក្រុមហង្សក្រហមតាំងពីគាត់មានអាយុ ៧ឆ្នាំ ប៉ុន្តែកំពុងចាប់ផ្តើមទំព័រថ្មីនៃអាជីពរបស់គាត់ដោយការផ្លាស់ប្តូរទៅកាន់ប្រទេសបារាំង។

កីឡាករ Morton បានបង្ហាញខ្លួនចំនួន ១៤លើកសម្រាប់ក្រុម Liverpool ដោយបានចំណាយពេលខ្ចីជើងនៅក្លឹប Blackburn និង Hull មុនពេលសម្រេចចិត្តចាកចេញពី Anfield ៕

Previous articleអតីតខ្សែការពារក្រុម Arsenal ព្រមានទៅកាន់កីឡាករ Eze
Next articleក្លឹប Aston Villa ឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Nice