Home ព័ត៌មានកីឡា អតីតខ្សែការពារក្រុម Arsenal ព្រមានទៅកាន់កីឡាករ Eze

អតីតខ្សែការពារក្រុម Arsenal ព្រមានទៅកាន់កីឡាករ Eze

0

អតីតខ្សែការពារក្រុម Arsenal និងបារាំងលោក Mikael Silvestre បានព្រមានតារាឆ្នើមរបស់ Crystal Palace កីឡាករ Eberechi Eze ចំពោះការផ្ទេរទៅកាន់ក្លឹបកាំភ្លើងធំនៅរដូវក្តៅនេះ។

និយាយទៅកាន់ Hajper បុរសសញ្ជាតិបារាំងបាននិយាយថា «Eberechi Eze ទៅ Arsenal? ខ្ញុំមិនគិតថាវាល្អសម្រាប់គាត់ទេ និយាយតាមត្រង់ទៅ ព្រោះវាមានការប្រគួតច្រើន ហើយដោយសារគាត់មានសេចក្តីរីករាយ និងសេរីភាពច្រើននៅ Crystal Palace ។ ការទៅ Arsenal ខ្ញុំគិតថាវាពិបាកដោយសារការប្រកួតប្រជែងដណ្តើមកន្លែង។ ប៉ុន្តែខ្ញុំចូលចិត្តគាត់ខ្លាំងណាស់។ តាំងពីដំបូងមក គាត់មានរបួសសាច់ដុំខ្លាំងណាស់ ហើយខកខាន​ផ្នែក​ខ្លះ​នៃ​រដូវ​កាលនេះ។ ប៉ុន្តែ​នៅពេលណា​ដែល​គាត់​មាន​កាយសម្បទា និង​ត្រៀមខ្លួន​រួចរាល់ គាត់​គឺជា​កីឡាករ​កំពូល​ម្នាក់​»៕

Previous articleក្លឹប Newcastle ចង់បានខ្សែប្រយុទ្ធរបស់ Brentford
Next articleក្លឹប Liverpool លក់កីឡាករម្នាក់ឲ្យទៅក្រុម Lyon