នាយកផ្នែកកីឡារបស់ Marseille បញ្ជាក់ពីអនាគតរបស់ Greenwood

0

នាយកផ្នែកកីឡារបស់ Marseille បានទទូចថាក្លឹបមិនចង់លក់ Mason Greenwood ហើយមើលឃើញខ្សែប្រយុទ្ធអង់គ្លេសជាផ្នែកសំខាន់នៃក្រុមរបស់ខ្លួន។

លោក Medhi Benatia បានប្រាប់ 365Scores Arabia ថា៖ «Greenwood នឹងនៅជាមួយយើង។ គាត់មិនមែនសម្រាប់លក់ទេ។ យើងចង់រក្សាគាត់ និងចាត់ទុកគាត់ជាផ្នែកសំខាន់នៃគម្រោងរបស់ OM សម្រាប់រដូវកាលខាងមុខនេះ»៕