ក្លឹប Tottenham កំណត់គោលដៅអ្នកជំនួសកន្លែងប្រធានក្រុម Son Heung-min

0

ក្លឹប Tottenham បានកំណត់អត្តសញ្ញាណ Rodrygo ជាអ្នកជំនួសដ៏ល្អឥតខ្ចោះសម្រាប់ប្រធានក្រុម Son Heung-min ដែលចាកចេញ។

នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាប្រធានក្លឹប Spurs លោក Daniel Levy មានចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល ដែលបានជួបការលំបាកក្នុងការប្រកួតនៅក្លឹប Real Madrid ចាប់តាំងពីការផ្ទេរកីឡាករ Kylian Mbappe មកក្លឹបដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅមុន៕