សំណើររបស់ក្លឹបសារិការព្រៃត្រូវបាន Brighton ច្រានចោល

0

ក្លឹប Newcastle United បានដាក់សំណើរ ៥០លានផោន សម្រាប់តារាឆ្នើមរបស់ក្លឹប Brighton កីឡាករ Joao Pedro ត្រូវបានច្រានចោល ជាមួយនឹងក្លឹប Chelsea ក៏បានចាប់អារម្មណ៍ខ្សែប្រយុទ្ធរូបនេះផងដែរ។ ក្លឹបសារិកាព្រៃត្រូវបានគេរំពឹងថានឹងត្រលប់មកវិញជាមួយនឹងការដាក់សំណើរប្រសើរជាងនេះ ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរ៉ឹងនៅក្នុងទីផ្សារសម្រាប់ខ្សែប្រយុទ្ធដែលកំពុងមានសកម្មភាពរូបនេះ និងមានតម្រូវការបំផុតរបស់ Premier League ។

នេះបើយោងតាមការចេផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹប Brighton បានបដិសេធការផ្តល់ជូនលើសពី ៥០លានផោនសម្រាប់កីឡាករ Pedro ដែលរួមបញ្ចូលសំណើរមួយពីក្លឹប Newcastle United ផងដែរ។ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ដែល​រីករាយ​នឹង​យុទ្ធនាការ​ដ៏​អស្ចារ្យ​របស់គាត់កាលពីរដូវកាលមុន បានបើកចំហរក្នុងការចាកចេញទៅស្វែងរកការប្រកួតប្រជែងថ្មី។ គ្រូបង្វឹកក្លឹបសារិកាព្រៃលោក Eddie Howe បានធ្វើឱ្យ Pedro ក្លាយជាគោលដៅសម្រាប់តំបន់ប្រយុទ្ធកំពូលរបស់គាត់ ហើយមើលឃើញថាកីឡាករវ័យ ២៣ឆ្នាំគឺជាការបន្ថែមដ៏ល្អឥតខ្ចោះសម្រាប់ខ្សែរប្រយុទ្ធរបស់គាត់។ ក្លឹប Newcastle ត្រូវបានរំពឹងថានឹងបង្កើនការដាក់សំណើររបស់ពួកគេ ខណៈដែល Chelsea ក៏តាមដានស្ថានការណ៍យ៉ាងដិតដល់ផងដែរ៕