ក្លឹបបិសាចក្រហមខិតកាន់តែជិតក្នុងការផ្ទេរយកតារាឆ្នើមរបស់ Brentford

0

ក្លឹប Manchester United ជិតឈានដល់ការបញ្ចប់ការផ្ទេរ Bryan Mbeumo ពី Brentford ។ ក្លឹបទាំងពីរបានព្រមព្រៀងគ្នារួចហើយលើតម្លៃផ្ទេរដំបូង ហើយឥឡូវនេះកំពុងចរចាលើតម្លៃបន្ថែមដែលអាចធ្វើអោយតម្លៃផ្ទេរសរុបកើនដល់ ៦៥លានផោនសម្រាប់កិឡាកររបស់ក្លឹប Brentford។ ក្លឹប Brenford រំពឹងថានឹងបញ្ចប់ព័ត៌មានលម្អិតនៃការផ្ទេរនាពេលឆាប់ៗនេះ។

យោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាប្រាក់ឈ្នួលរបស់កីឡាករ Mbeumo នៅ Old Trafford ទំនងជាទទួលបាន ១៥ម៉ឺនផោន ដែលវាស្មើរទៅនឹងអ្វីដែលកីឡាករ Matheus Cunha ទទួលបានក្នុងការផ្ទេរទីក្លឹប Wolves មកកាន់បិសាចក្រហម៕