ក្លឹប Arsenal កំពុងបាត់បង់ការអត់ធ្មត់ក្នុងការតាមប្រមាញ់ Benjamin Sesko ជាមួយនឹងការទាមទារប្រាក់ឈ្នួលរបស់កីឡាករសញ្ជាតិស្លូវេនី ដែលបានបញ្ជាក់ថាវាខ្ពស់ពេក។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាការពិភាក្សាជាមួយកីឡាករបានជាប់គាំងជុំវិញការទាមទារប្រាក់ឈ្នួលរបស់គាត់។ ក៏មានសេចក្តីរាយការណ៍ថាក្លឹបមិនសប្បាយចិត្តនឹង Sesko ទាមទារនៅលក្ខខណ្ឌដោះលែងដើម្បីបញ្ចូលក្នុងកិច្ចសន្យារបស់គាត់ផងដែរ។
Arsenal មិនបានបោះបង់ក្តីសង្ឃឹមក្នុងការចុះហត្ថលេខារបស់ Sesko នោះទេ ប៉ុន្តែនៅតែមានចម្ងាយរវាងភាគីពាក់ព័ន្ធទាំងអស់៕