យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brentford បានផ្តល់ការអនុញ្ញាតឱ្យ Norgaard ធ្វើដំណើរទៅពិនិត្យសុខភាព បន្ទាប់ពីគាត់បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Arsenal ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិដាណឺម៉ាកទំនងជាមិនក្លាយជាកីឡាករសំខាន់នៅក្នុងតំបន់បម្រើកណ្តាលរបស់ពួកគេនោះទេ ខណៈដែលក្លឹប Arsenal ក៏បាននាំយកកីឡាករ Martin Zubimendi របស់ក្លឹប Real Sociedad ហើយរំពឹងថានឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍ខាងមុខនេះ៕







