យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Arda Güler និយាយអំពីគម្រោងក្នុងការបន្តនៅ Real Madrid ថា៖
«ខ្ញុំមានអារម្មណ៍សំខាន់ជាងមុន ពីព្រោះជាមួយលោក Xabi Alonso ខណៈគាត់និយាយជាមួយខ្ញុំគ្រប់ពេលវេលា។ ខ្ញុំមានអារម្មណ៍ល្អជាមួយគាត់ ពីព្រោះគាត់ចូលចិត្តគ្រប់គ្រងចង្វាក់ ចង់បានបាល់ខ្លីៗបន្ថែមទៀត និងមើលឃើញខ្ញុំជាខ្សែបម្រើ ហើយវាប្រសើរជាងសម្រាប់ខ្ញុំ»៕







