ក្លឹប Real Madrid ត្រូវបានផ្តល់ឱកាសក្នុងការពង្រឹងតំបន់ការពាររបស់ពួកគេជាមួយនឹងការចុះហត្ថលេខាលើខ្សែការពារ Evan Ndicka របស់ Roma ។
នេះបើយោងតាមការចេញផ្សាយរបស់ Defensa Central បានអោយដឹងថាក្រោយបានដឹងពីបំណងប្រាថ្នារបស់ Real Madrid ក្នុងការបង្កើនជម្រើសរបស់ពួកគេនៅតំបន់ការពារ ក្រុម Roma សង្ឃឹមថានឹងលក់ខ្សែការពារសញ្ជាតិកូតឌីវ័រទៅក្លឹបអធិរាជសក្នុងតម្លៃខ្ពស់មួយ។
ទោះជាយ៉ាងណាក៏ដោយ Madrid បានចុះហត្ថលេខាយកកីឡាករ Dean Huijsen ពី Bournemouth រួចទៅហើយក្នុងតម្លៃ ៥០លានផោន ដោយពួកគេបានមើលរំលង់ការចំណាយ ៤០លានអឺរ៉ូក្នុងការផ្ទេរយកកីឡាករ Evan Ndicka៕







