ក្លឹប Chelsea ចូលប្រជែងជាមួយក្រុមសេះបង្កង់ដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធសញ្ជាតិបារាំង

0

យោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Chelsea បានចូលប្រជែងក្នុងការចុះហត្ថលេខាលើកីឡាករ Randal Kolo Muani ពីក្លឹប Paris Saint-Germain ។

ក្រុមតោខៀវត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធជាមួយក្រុម Juventus ដើម្បីទទួលបានការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិបារាំង ខណៈដែលពួកគេសម្លឹងមើលការពង្រឹងការវាយប្រហាររបស់ពួកគេបន្ថែមទៀតបន្ទាប់ពីការចុះហត្ថលេខាលើកីឡាករ Liam Delap ។

កីឡាករ Kolo Muani បានលេងខ្ចីជើងយ៉ាងមានប្រសិទ្ធភាពនៅក្លឹប Juventus ហើយក្លឹបយក្ស Serie A ចង់បន្តខ្ចីជើងគាត់បន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនៅ Premier League ត្រៀមបើកការពិភាក្សាជាមួយ PSG ជុំវិញការផ្ទេរអចិន្រ្តៃយ៍៕