យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកិច្ចសន្យាថ្មីរបស់ Thibaut Courtois នៅ Real នឹងត្រូវបានសម្រេចរួចរាល់នៅរដូវក្តៅនេះ។
អ្នកចាំទី Thibaut និយាយអំពីផែនការរបស់ខ្លួនថា៖ «ខ្ញុំចង់នៅ ហើយខ្ញុំថែមទាំងសប្បាយចិត្តនឹងចូលនិវត្តន៍នៅ Real Madrid នាថ្ងៃណាមួយ”។ កុងត្រាថ្មីនឹងត្រូវចុះហត្ថលេខាចាប់ពីខែកក្កដា អ្វីៗទាំងអស់នឹងត្រូវបានបញ្ចប់ជាមួយនឹងគណៈគ្រប់គ្រង់ក្លឹប Real Madrid ក្នុងពេលឆាប់ៗខាងមុខនេះ»៕







