Quansah នឹងត្រូវចាកចេញពីក្រុមហង្សក្រហម

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayer Leverkusen យល់ព្រមលើកិច្ចព្រមព្រៀងចុះហត្ថលេខា Jarell Quansah ពី Liverpool។

កិច្ចព្រមព្រៀងបានយល់ព្រមសម្រាប់តម្លៃ ៣០លានផោន បូកនឹងតម្លៃបន្ថែម ៥លានផោន។ សម្រាប់ព័ត៌មានបន្ថែមក្លឹប Liverpool នឹងមានជម្រើសក្នុងការទិញត្រលប់មកវិញសម្រាប់កីឡាករ Quansah ដើម្បីជាការគ្រប់គ្រង់ទៅលើអនាគតរបស់គាត់។

កិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០៣០ ហើយការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕