យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal និង Real Sociedad បានបញ្ចប់ឯកសារទាំងអស់សម្រាប់កិច្ចព្រមព្រៀងផ្ទេរកីឡាករ Martin Zubimendi ។
កីឡាករ Zubimendi បានបញ្ចប់ជំហានផ្លូវការនៃការផ្លាស់ប្តូររបស់គាត់នៅទីក្រុងឡុងដ៍ ខណៈដែលគាត់នឹងក្លាយជាកីឡាករដំបូងគេនៅរដូវក្តៅសម្រាប់ក្លឹប Arsenal។ សម្រាប់តម្លៃផ្ទេរប្រមាណ ៦៤លានអឺរ៉ូ ដែលត្រូវបានបង់ជាដំណាក់កាល៕







