យោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Atletico Madrid បានកំណត់ឈ្មោះកីឡាករ Andy Robertson ជាគោលដៅរបស់ខ្លួនរួចហើយ ក្នុងករណីក្លឹប Liverpool មិនយល់ព្រមអនុញ្ញាតឱ្យកីឡាកររូបនេះចាកចេញដោយឥតគិតថ្លៃ។
ក្រុមរបស់លោក Diego Simeone ត្រូវបានរាយការណ៍ថាចង់ចុះហត្ថលេខាលើកីឡាករ Lucas Digne ពីក្លឹប Aston Villa ដែលដូចជាកីឡាករ Robertson គឺនៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹប។
កីឡាករ Digne មានបទពិសោធន៍ពីមុនក្នុងការលេងនៅប្រទេសអេស្ប៉ាញ ខណៈដែលគាត់បានចំណាយពេល ២ឆ្នាំនៅ Barcelona មុនពេលផ្លាស់ទៅ Everton ក្នុងឆ្នាំ២០១៨៕