យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Arsenal បានបញ្ឈប់ចំណាប់អារម្មណ៍លើ Gyokeres ជាបណ្តោះអាសន្ន។ វាបន្ទាប់ពីការចរចាមិនជោគជ័យជាមួយ Sporting CP ដែលក្នុងនោះម្ចាស់ជើងឯកព័រទុយហ្គាល់ត្រូវបានបញ្ជាក់អំពីការទាមទារក្នុងតម្លៃ ៨៥លានផោន ដោយក្លឹបកាំភ្លើងធំផ្តល់ជូនត្រឹមតែ ៥៥លានផោនប៉ុណ្ណោះ។
វាហាក់ដូចជាបានបង្វែរ Arsenal ត្រលប់ទៅ Watkins វិញ។ ហើយបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាមិនទាន់មានការបញ្ចុះបញ្ចូលណាមួយបានចាប់ផ្តើមនោះទេ៕