កីឡាករ Darwin Nunez មានភាគរយច្រើនក្នុងការចាកចេញពីទឹកដីអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Darwin Nunez នៅតែធានាការចាកចេញពីក្លឹប Liverpool នៅរដូវក្តៅនេះជាមួយនឹងក្លឹប Saudi Pro League ដែលចង់បានចាប់គាត់តាំងពីខែមករាមកម្ល៉េះ។

ក្នុងនោះត្រូវបានគេដឹងថាក្លឹប Napoli បាន​ធ្វើ​ការ​ទាក់​ទង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ជាមួយ Nunez ខណៈគាត់ស្ថិតនៅក្នុងបញ្ជីដែលក្លឹបចង់បាន ហើយការពិភាក្សាកំពុងត្រូវបានធ្វើបន្ត។

កីឡាករ​ Darwin Nunez បើកចំហរទាំងក្លឹបនៅ Saudi Pro League និងតំបន់អឺរ៉ុប៕