Home ព័ត៌មានកីឡា កីឡាករ Sane បដិសេធការបន្តកុងត្រាថ្មី

កីឡាករ Sane បដិសេធការបន្តកុងត្រាថ្មី

0

យោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាកីឡាករសញ្ជាតិអាឡឺម៉ង់បានច្រានចោលការផ្តល់ជូននៅកុងត្រាថ្មីពីក្លឹបយក្ស Bundesliga ដោយជ្រើសរើសយកការដើរចេញដោយគ្មានតម្លៃខ្លួននៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅចុងខែនេះ។ ក្លឹប Bayern ត្រូវបានបញ្ជាក់ថា បានជូនដំណឹងជាផ្លូវការអំពីកីឡាករ Sane ក្នុងការចាកចេញ។

កីឡាករ Sane ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្រុម Arsenal ប៉ុន្តែទិសដៅបន្ទាប់របស់គាត់មើលទៅទំនងជាប្រទេសទួរគី ខណៈតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាគាត់បានយល់ព្រមដោយផ្ទាល់មាត់ដើម្បីចូលរួមជាមួយក្លឹប Galatasaray ។ ម្ចាស់ជើងឯក Super Lig បានផ្តល់ប្រាក់បៀវត្សរ៍សុទ្ធចន្លោះពី ១០ ទៅ ១២លានអឺរ៉ូសម្រាប់កីឡាករ Sane ក្នុងមួយឆ្នាំ ខណៈការព្រមព្រៀងចុងក្រោយត្រូវបានដាក់បញ្ចូលក្នុងកុងត្រា មុននឹងធ្វើការប្រកាសជាផ្លូវការណ៍។

ការខកខានការផ្ទេរយក Sane នឹងក្លាយជាបញ្ហាមួយសម្រាប់ក្រុម Arsenal ដែលបាននឹងកំពុងតាមដានកីឡាករ Nico Williams របស់ក្លឹប Athletic ប៉ុន្តែការទាមទារប្រាក់ឈ្នួលរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានធ្វើឱ្យមានការជាប់គាំងក្នុងការចរចា។ កីឡាករ Sane គឺជាដំណោះស្រាយមួយដែលមានតម្លៃសមស្រប និងបទពិសោធន៍នៅកំពូល ហើយវានឹងក្លាយជារឿងដ៏អាក្រក់មួយសម្រាប់លោក Arteta ខណៈកីឡាករខាងលើធ្វើដំណើរទៅកាន់ប្រទេសទួរគីជំនួសឱ្យ Emirates ។

កីឡាករ Sane មិនត្រូវបានរំពឹងទុកថានឹងចូលរួមជាមួយ Harry Kane និងក្រុមនោះទេ នៅពេលដែល Bayern ប្រកួត Club World Cup នៅសហរដ្ឋអាមេរិកដែលនឹងចាប់ផ្តើមនៅសប្តាហ៍នេះ។ ឆ្លងកាត់ការបង្ហាញខ្លួនចំនួន ២២០ប្រកួត សម្រាប់ក្រុម Bayern ក្នុងការប្រកួតទាំងអស់ Sane បានស៊ុតបញ្ចូលទី ១១៦គ្រាប់ ហើយក្នុងនោះ ១៦គ្រាប់គឺជាការស៊ុតបញ្ចូលទីកាលពីរដូវកាលមុននេះ៕

Previous articleក្លឹបម្ចាស់ជើងឯក Bundesliga ចង់បាន Williams
Next articleក្លឹប Liverpool កំណត់គោលដៅលើខ្សែប្រយុទ្ធរបស់ Newcastle