យោងតាមការចេញផ្សាយរបស់លោក Sacha Tavolieri របស់ការសែត Sky Sports បានអោយដឹងថាក្លឹប Newcastle United បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយុវជនដែលចេញពីសាលាបាល់ទាត់ Aston Villa កីឡាករ Jacob Ramsey ។
របាយការណ៍បន្ថែមថាខ្សែបម្រើស្លាបរូបនេះអាចមានតម្លៃប្រហែល ៣០លានផោន ដោយអ្នកគ្រប់គ្រង Eddie Howe បាននិយាយថាចង់យកគាត់មកប្រជែងជាមួយនឹងកីឡាករ Anthony Gordon សម្រាប់កន្លែងចាប់ផ្តើម៕