ក្លឹប Inter Milan បានប្រកាសថាអតីតកីឡាករ Cristian Chivu បានក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេលើកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ ។ បុរសវ័យ ៤៤ឆ្នាំ ដែលចាកចេញពីតួនាទីរបស់គាត់នៅ Parma ដោយគាត់ធ្លាប់លេងនៅក្លឹបយក្ស Serie A ចន្លោះឆ្នាំ ២០០៧-២០១៤។
នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គ្រូបង្វឹក Simone Inzaghi ដែលបានធ្វើការផ្លាស់ប្តូរទៅកាន់ក្រុម Al-Hilal របស់ Saudi Pro League ៕