សំណើរលើកទីពីររបស់ Man City ត្រូវបានក្លឹប Lyon ព្រមទទួលយក

0

ក្លឹប Manchester City ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លឹប Lyon សម្រាប់ការផ្ទេរកីឡាករសញ្ជាតិបារាំង Rayan Cherki មុនពេលការប្រកួត Club World Cup ។

នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Man City បានចុះកិច្ចព្រមព្រៀងជាមួយ Lyon នៅរសៀលថ្ងៃចន្ទដើម្បីចុះហត្ថលេខាលើ Cherki ។

ក្លឹប Man City បានដាក់សំណើរដំបូងក្នុងតម្លៃ ២២.៥លានអឺរ៉ូ ប៉ុន្តែត្រូវបានបដិសេធ។ ទោះជាយ៉ាងណាក៏ដោយ សំណើរលើកទី២ត្រូវបានទទួលយក ហើយបើយោងតាមការបញ្ជាក់របស់ The Athletic បានអោយដឹងថាតម្លៃផ្ទេរទី២ ប្រមាណ ៤០លានអឺរ៉ូ៕