ក្លឹប PSG ចង់បានខ្សែការពាររបស់ Bournemouth

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSG ពុងទទូចចង់បាន Ilya Zabarnyi ជាខ្សែការពារថ្មី ហើយការពិភាក្សាកំពុងដំណើរការ។

មិនទាន់មានកិច្ចព្រមព្រៀងជាមួយ Bournemouth នៅឡើយ បើទោះបីជាកីឡាករចាប់អារម្មណ៍លើការផ្លាស់ប្តូរនេះក៏ដោយ។

មានខ្សែការពារមួយរូបទៀតស្ថិតក្នុងបញ្ជីរបស់លោក Luis Campos សម្រាប់ការផ្ទេរកីឡាករនៃរដូវក្តៅនេះ៕