មកដឹងពីសំណើរដែលក្លឹប Chelsea បានដាក់ទៅកាន់ AC Milan

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានដាក់សំណើរមានតម្លៃ ១៥លានអឺរ៉ូសម្រាប់អ្នកចាំទី Mike Maignan របស់ក្លឹប AC Milan ហើយចង់ឱ្យកិច្ចព្រមព្រៀងបញ្ចប់ទាន់ពេលសម្រាប់ការប្រកួត Club World Cup ។

គួរបញ្ជាក់ថាអ្នកចាំទី Maignan បានរក្សាសំណាញ់ទី (Clean Sheet) បាន ១២ដងនៅ Serie A ក្នុងរដូវកាល ២០២៤-២៥ ប៉ុន្តែគាត់បានឈ្នះពានតែ ២ប៉ុណ្ណោះនៅ San Siro គឺនៅរដូវកាល ២០២១-២២ ឈ្នះពានលីគ និង ២០២៤ ឈ្នះពាន Supercoppa Italiana៕