យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានធ្វើការពិភាក្សាដើម្បីចុះហត្ថលេខាយកកីឡាករ Benjamin Šeško ពីក្លឹប RB Leipzig។
ការពិភាក្សាកំពុងដំណើរការ និងដំណើរការល្អម្តងទៀតក្នុងសប្តាហ៍នេះ រវាងភាគីពាក់ព័ន្ធទាំងអស់ – កីឡាករ និងក្លឹប។ ការពិភាក្សាមិនទាន់ទទួលបានកិច្ចព្រមព្រៀងនៅឡើយទេ ហើយមិនត្រូវបានរំពឹងទុកថាអាចកើតឡើងនៅចុងសប្តាហ៍នេះ ប៉ុន្តែការចរចានេះបានឈានទៅដល់ដំណាក់កាលដ៏សំខាន់៕