យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid និងប្រយុទ្ធជាមួយក្លឹប PSG នៅក្នុងទីផ្សារដោះដូរកីឡាករសម្រាប់ការផ្ទេរយកីឡាករ Franco Mastantuono។
ដូចដែលបានបង្ហាញកាលពីម្សិលមិញ Real Madrid នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Mastantuono ជាមួយនឹងទំនាក់ទំនងកើតឡើងជាថ្មីម្តងទៀត។
Paris Saint-Germain បានក្លាយជាក្រុមដែលពេញចិត្តគាត់អស់រយៈពេលជាច្រើនសប្តាហ៍ ខណៈកិច្ចពិភាក្សាបានធ្វើឡើងក្នុងប្រទេសអាហ្សង់ទីន ប៉ុន្តែកិច្ចព្រមព្រៀងនៅតែមិនត្រូវបានសម្រេច…… ហើយ Real Madrid ពេលនេះកំពុងព្យាយាមចូលទៅក្នុងការប្រណាំងប្រជែង ព្រោះថាពេលវេលានឹងក្លាយជាគន្លឹះសម្រាប់ PSG និង Real ក្នុងសមរភូមិផ្ទេរកីឡាករនេះ។
ក្នុងនោះតម្លៃនៅក្នុងលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ Franco Mastantuono គឺប្រមាណ ៤៥លានដុល្លារ៕