យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Broja កំពុងតែពិភាក្សាជាមួយក្លឹបចំនួន ៤ ខណៈដែលគាត់ចង់ចាកចេញពី Chelsea ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអាល់បានីរូបនេះបានខ្ចីជើងទៅ Southampton, Fulham និង Everton ក្នុងរដូវកាលថ្មីៗនេះ ប៉ុន្តែត្រូវបានមើលឃើញថាការរីកចំរើនរបស់គាត់ត្រូវបានរារាំងដោយបញ្ហារបួស។
គាត់មិនត្រឹមតែបានព្យាបាលរបួសសរសៃពួរ Achilles ប៉ុណ្ណោះទេ ប៉ុន្តែនៅពេលគាត់ត្រឡប់មកវិញ គាត់មានបញ្ហាកជើងធ្ងន់ធ្ងរ។ នៅឆ្នាំ ២០២៤/២៥ គាត់អាចចាប់ផ្តើមបានតែ ៤ដងប៉ុណ្ណោះក្នុង Premier League ៕