ក្លឹបកាតាឡាន់ចង់បានខ្សែបម្រើរបស់កាំភ្លើងធំដោយមិនចំណាយប្រាក់ (មានវីដេអូ)

0

យោងតាមការចេញផ្សាយរបស់ The Mirror បានឱ្យដឹងថា Barcelona បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Partey ដែលកិច្ចសន្យារបស់គាត់នៅ Arsenal នឹងផុតកំណត់នៅរដូវក្តៅនេះ។ លោក Hansi Flick ត្រូវបានគេដឹងថាជាអ្នកកោតសរសើរចំពោះខ្សែបម្រើសញ្ជាតិហ្គាណា ហើយកំពុងពិចារណាចុះហត្ថលេខាលើរូបគេដោយឥតគិតថ្លៃ។

នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានរាយការណ៍មុននេះថាកីឡាករ Partey កំពុងពិចារណាលើការចុះកុងត្រាថ្មីជាមួយក្រុមកាំភ្លើងធំ ខណៈដែលគាត់បានបង្ហាញបំណងចង់ស្នាក់នៅភាគខាងជើងទីក្រុងឡុងដ៍។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការពិភាក្សាលើការផ្ទេរជាមួយនឹងអ្នកចាត់ការក្លឹប Barcelona កីឡាករអាចនឹងផ្លាស់ប្តូរចិត្តរបស់គាត់។

ក្រៅពីក្លឹបយក្សកាតាឡាន ក្លឹប Atletico Madrid ក៏នៅតែចង់បានកីឡាករវ័យ ៣១ឆ្នាំរូបនេះ៕

វីដេអូ៖