Man Utd បញ្ជាក់ពីអនាគតរបស់លោក Amorim

0

ជំហររបស់ Manchester United លើអនាគតរបស់លោក Ruben Amorim ក្នុងតំណែងជាគ្រូបង្វឹក ត្រូវបានបង្ហាញឱ្យដឹងបន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមទាក់ទងនឹងការបណ្តេញបុរសសញ្ជាតិព័រទុយហ្គាល់។

ប្រភពពីខាង BBC Sport បានអោយដឹងថា៖ «មិនមានការផ្លាស់ប្តូរចំពោះតំណែងគ្រូបង្វឹកក្លឹប Man United បន្ទាប់ពីសន្និសីទសារព័ត៌មានកាលពីយប់មិញ។ ក្លឹប និងម្ចាស់ក្លឹបនៅតែគាំទ្រលោក Ruben Amorim ហើយមានអារម្មណ៍ថាអ្នកគាំទ្រក៏ដូចគ្នាដែរ»៕