យោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Paris Saint-Germain បានក្លាយជាក្លឹបដែលបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយុវជន Franco Mastantuono។ កីឡាករវ័យ ១៧ឆ្នាំរបស់ក្លឹប River Plate ឥឡូវនេះកំពុងស្ថិតនៅលើរ៉ាដានៃក្លឹបយក្ស Ligue 1 ខណៈពួកគេសម្លឹងមើលការពង្រឹងខ្សែបម្រើរបស់ខ្លួនជាមួយនឹងកីឡាករមានទេពកោសល្យ។
ការសន្ទនាដំបូងត្រូវបានគេរាយការណ៍ថាត្រូវបានធ្វើឡើងដោយមានទីប្រឹក្សាកីឡារបស់ PSG លោក Luis Campos ដើរតួជាអ្នកនាំមុខគេ។ លោក Campos ត្រូវបានគេយល់ថាជាអ្នកកោតសរសើរដ៏សំខាន់នៃសក្តានុពលរបស់ Mastantuono ហើយមើលឃើញថាគាត់ជាការវិនិយោគរយៈពេលវែងដ៏មានតម្លៃសម្រាប់គម្រោងវិវត្តន៍របស់ក្លឹប៕