យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona និង Raphinha បានឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកុងត្រាថ្មីរបស់គាត់ជាមួយក្លឹប។
ក្លឹបយក្សកាតាឡាន់ សប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងក្រុម និងការគ្រប់គ្រងដែលពួកគេមាននាពេលបច្ចុប្បន្ន ខណៈដែលពួកគេមានគម្រោងបន្តកុងត្រាបន្ថែមទៀតនៅថ្ងៃខាងមុខ ដោយកិច្ចព្រមព្រៀងរបស់កីឡាករប្រេស៊ីលរំពឹងថានឹងប្រកាសមុនដំណាច់សប្តាហ៍នេះ៕