ក្លឹប Inter Miami បានណែនាំថា Lionel Messi នៅសល់ «ប៉ុន្មានសប្តាហ៍ទៀត» ពីការយល់ព្រមទៅលើការបន្តកុងត្រា ដែលនេះជាព័ត៌មាន «សំខាន់ណាស់» សម្រាប់ MLS ។
លោក Javier Mascherano គ្រូបង្វឹករបស់ក្លឹប Inter Miami បានប្រាប់អ្នកសារព័ត៌មាននៅពេលសួររកព័ត៌មានថ្មីៗអំពីអនាគតរបស់ Messi ថា៖ «ការចុះហត្ថលេខាលើ Jordi សម្រាប់ពីរឆ្នាំខាងមុខគឺមានសារៈសំខាន់ដើម្បីបង្ហាញពីស្ថេរភាព ហើយសង្ឃឹមថាក្នុងរយៈពេលពីរបីសប្តាហ៍ទៀត យើងអាចមានព័ត៌មានខ្លះអំពី Leo ។ ខ្ញុំគិតថាវានឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្លឹប អ្នកគាំទ្រ និងសម្រាប់ MLS»៕