ក្លឹប Liverpool រកបានអ្នកជំនួសតំណែងរបស់ Alexander-Arnold

0

ក្លឹប Liverpool មិនចំណាយពេលយូរដើម្បីរកអ្នកមកជំនួស Trent Alexander-Arnold ខណៈដែលហង្សក្រហមជិតបញ្ចប់ការផ្ទេរ Jeremie Frimpong ។

របាយការណ៍ជាច្រើនបានលើកឡើងថា ហង្សក្រហមបានឈានដល់កិច្ចព្រមព្រៀងជាមួយ Leverkusen លើការផ្ទេរកីឡាករសញ្ជាតិហូឡង់វ័យ ២៤ឆ្នាំ ក្នុងតម្លៃ ៣៥លានអឺរ៉ូ។

លើសពីនេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាកីឡាករ Frimpong បានធ្វើតេស្តសុខភាពជំហ៊ានដំបូងជាមួយក្លឹបហង្សក្រហមកាលពីថ្ងៃអាទិត្យ ហើយបានបញ្ចប់ការធ្វើតេស្តនេះនៅថ្ងៃចន្ទ៕