យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Declan Rice ចង់អោយក្លឹប Arsenal ធ្វើការពង្រឹងក្រុមនៅរដូវក្តៅនេះ ដោយគាត់បានបញ្ជាក់ថា៖
«សង្ឃឹមថាយើងពង្រឹងនៅរដូវក្តៅ យើងចុះហត្ថលេខាលើកីឡាករបន្ថែមទៀត ព្រោះយើងប្រហែលជានឹងបាត់បង់កីឡាករពីរបីនាក់។ ជាមួយនឹងក្រុមដែលយើងមាន ជាមួយនឹងអ្នកគ្រប់គ្រងដែលយើងមាន យើងត្រូវប្រកួតប្រជែងដណ្តើមពាន។ ឆ្នាំក្រោយ យើងនឹងត្រលប់មកវិញ»៕