យោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាតារាឆ្នើមរបស់ជម្រើសជាតិអាមេរិកកីឡាករ Christian Pulisic បានបង្ហាញ «ការមិនសប្បាយចិត្តខ្លាំងណាស់» នៅ AC Milan ចំពេលមានការពិភាក្សាអំពីការវិលត្រឡប់មកកាន់ Premier League វិញ សម្រាប់អតីតខ្សែប្រយុទ្ធ Chelsea ។
ដោយបានរងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ក្រុម AC Milan ស្ថិតក្នុងគ្រោះថ្នាក់នៃការខកខានក្នុងការលេងពានតំបន់អឺរ៉ុបនៅរដូវកាលក្រោយ។ កីឡាករ Pulisic ពិតជាចង់បន្តលេងនៅពានរង្វាន់កម្រិតខ្ពស់បំផុតបន្តទៅទៀត៕